返回

អត្ថបទ

首页

A+ A A-

返回

​ប្រទេស​ចិន​ចេញ​ផ្សាយ​សៀវភៅ​ស«ការវិវឌ្ឍន៍​​រីក​ចម្រើននៃ​​បុព្វហេតុ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​ក្នុង​អំឡុងពេល​​ធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហ​អស់​រយៈ​ពេល ៤០ ឆ្នាំ​មក​»

2018-12-12 18:18:35

      ថ្ងៃទី ១២ ខែ​ធ្នូ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ចេញ​ផ្សាយ​សៀវភៅ​ស​ក្រោម​ចំណង​ជើង​ថា«ការវិវឌ្ឍន៍​​រីក​ចម្រើន​​នៃ​​បុព្វហេតុ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​ក្នុង​អំឡុងពេលធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហអស់​រយៈ​ពេល​​ ៤០ ឆ្នាំ​​មក​​​» ។ 

     សៀវ​ភៅ​ស​មួយ​នេះ​បាន​ចែង​ថា ឆ្នាំ ២០១៨ ជា​ខួប​ទី ៤០ ​​ធ្វើ​កំណែ​ទម្រង់​និងការ​​បើក​ចំហ​របស់​ប្រទេសចិន​ ។ ក្នុង​អំឡុង​ពេល ៤០ ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេសចិន​បាន​ប្រកាន់​ខ្ជាប់​​​ការ​គួប​ផ្សំ​នូវ​គោល​ការណ៍​ប្រកប​ដោយ​លក្ខណៈ​ទូទៅ​នៃ​សិទ្ធិ​មនុស្ស​និង​ស្ថានភាព​ជាក់​ស្តែង​របស់ប្រទេស​ខ្លួន​ ក៏​ដូចជា​​ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី​ជា​បន្ត​បន្ទាប់​អំពី ​គំនិត​សម្រាប់​អភិវឌ្ឍ​សិទ្ធិ​មនុស្ស ។ 

     ព្រម​ពេល​ជា​មួយ​គ្នានេះ​ សៀវ​ភៅ​ស​មួយ​នេះ​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ក្នុង​អំឡុង​ពេល ៤០ ឆ្នាំកន្លង​ទៅ​នេះ ប្រទេសចិន​បាន​ធ្វើ​កិច្ចផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​យ៉ាង​ទូលំទូលាយ​​ បំពេញ​​យ៉ាង​ផ្ចិត​ផ្ចង់​​នូវ​កាតព្វកិច្ច​​​ខាង​សិទ្ធិមនុស្ស​អន្តរជាតិ​​ ចូលរួម​កិច្ចការ​​​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ជំរុញយ៉ាង​សកម្ម​នូវ​ការ​កែ​ទម្រង់​​ប្រព័ន្ធ​អភិបាល​កិច្ច​នៃ​សិទ្ធិមនុស្ស​ជា​សកល​ ខិត​ខំ​ដោយ​ពេញទំហឹង​ដើម្បី​កសាង​សហគមន៍​រួម​វាសនា​​របស់​មនុស្ស​ជាតិ សំដៅ​រួម​វិភាគទាន​ថ្មី​ដល់​ការ​ជំរុញ​ការ​អភិវឌ្ឍ​បុព្វ​ហេតុ​នៃ​សិទ្ធិ​មនុស្ស​​របស់​ពិភពលោក ៕