返回

អត្ថបទ

首页

A+ A A-

返回

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក គីមជុងអ៊ុន ប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើង

2019-06-21 15:13:44
r_1555392_2019062115131822042000.jpg r_1555392_2019062115132765235600.jpg r_1555392_2019062115133476969400.jpg

កាលពីថ្ងៃទី ២០ ខែមិថុនា លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក គីមជុងអ៊ុន ប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនៅក្រុងព្យុងយ៉ាង។ភាគីទាំងពីរបានឯកភាពគ្នាថា នៅលើចំណុចចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មី ភាគីទាំងពីរ ប្រទេសចិននិងកូរ៉េខាងជើងមានឆន្ទៈពួតដៃជាមួយគ្នាដើម្បីបង្កើតអនាគតដ៏ល្អបវរសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។

ថ្លែងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងចំណងការទូតរវាងចិននិងកូរ៉េខាងជើង។ដំណើរទស្សនកិច្ចនេះបានធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងចិននិងកូរ៉េខាងជើងនិងដើម្បីលើកកម្ពស់ដំណោះស្រាយខាងនយោបាយនៃបញ្ហាឧបទ្វីបកូរ៉េ។ប្រទេសចិនមានឆន្ទៈក្នុងការរក្សានូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយកូរ៉េខាងជើង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ក៏ដូចជាបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង។ប្រទេសចិនមានឆន្ទៈបន្តអនុវត្តឱ្យបានល្អនូវផែនការសកម្មភាពសម្រាប់រម្លឹកខួបទី ៧០ នៃការបង្កើតទំនាក់ទំនងចំណងការទូតជាមួយកូរ៉េខាងជើង ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សុខាភិបាលនិងកីឡាជាដើមដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក គីមជុងអ៊ុន បានថែ្លងថា ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងចំណងការទូតរវាងចិននិងកូរ៉េខាងជើងនិងខួបទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កូរ៉េខាងជើងមានឆន្ទៈរួមសហការជាមួយប្រទេសចិនដើម្បីរៀបចំសកម្មភាពអបអរសាទរយ៉ាងកក់ក្តៅនិងឱឡារិក។នាពេលបច្ចុប្បន្ននេះ បក្សនិងប្រជាជនកូរ៉េខាងជើងកំពុងអនុវត្តយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្រថ្មីដោយផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។