返回

អត្ថបទ

首页

A+ A A-

返回

សន្និសីទកំពូលនៃសហភាពអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងថ្មីស្តីពីការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប

2019-10-18 15:09:01

     ថ្ងៃទី១៧ខែតុលា មេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៧ក្រៅពីអង់គ្លេសបានអនុម័តលើសេចក្តីសម្រេចចិត្តជាឯកច្ឆន្ទ ដើម្បីគាំទ្រកិច្ចព្រមព្រៀងថ្មីស្តីពីការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបដែលគណៈកម្មាធិការសហភាពអឺរ៉ុបនិងរដ្ឋាភិបាលអង់គ្លេសបានឈានដល់នាថ្ងៃដដែល។ សេចក្តីសម្រេចចិត្តបានស្នើគណៈកម្មាធិការសហភាពអឺរ៉ុប សភាអឺរ៉ុបនិងក្រុមប្រឹក្សាសហភាពអឺរ៉ុបចាត់ផែនការដ៏ចាំបាច់នានាដើម្បីធានាការចូលជាធរមាននៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩។

     ក្រោយពីត្រូវបានមេដឹកនាំប្រទេសសហភាពអឺរ៉ុបចំនួន២៧ទទួលស្គាល់ កិច្ចព្រមព្រៀងនេះត្រូវតែមានការអនុម័តពីសភាអឺរ៉ុបនិងសភាអង់គ្លេសទៀតទើបអាចចូលជាធរមានបាន៕