返回

អត្ថបទ

首页

A+ A A-

返回

មជ្ឈមណ្ឌលផ្កាយរណបនាំផ្លូវប៉ីតូវនៃប្រទេសចិននិងអាស៊ានត្រូវបានបើកស្លាកជាផ្លូវការ

2019-10-18 15:13:11

កាលពីថ្ងៃទី ១៧ ខែតុលា មជ្ឈមណ្ឌលផ្កាយរណបនាំផ្លូវប៉ីតូវនៃប្រទេសចិននិងអាស៊ាន ហៅកាត់ថា GNSSត្រូវបានបើកស្លាកជាផ្លូវការនៅក្រុងណាននីង នៃប្រទេសចិន ។ មជ្ឈមណ្ឌលមួយនេះនឹងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផ្កាយរណបនាំផ្លូវរវាងចិននិងប្រទេសអាស៊ាន ។

ថ្លែងក្នុងពិធីបើក លោក Ran Chengqi ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធផ្កាយរណបនាំផ្លូវនៃប្រទេសចិនបានលើកឡើងថា ការបង្កើតនិងបើកស្លាកនៃមជ្ឈមណ្ឌលផ្កាយរណបនាំផ្លូវប៉ីតូវនេះនឹងផ្តល់វេទិកាសហប្រតិបតិ្តការសំខាន់មួយសម្រាប់កិច្ចសហប្រតិបតិ្តការរវាងប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវជាមួយតំបន់អាស៊ាន ។ នៅចុងឆ្នាំ ២០១៨ ប្រព័ន្ធប៉ីតូវបានចាប់ផ្តើមផ្តល់សេវាដល់ពិភពលោកទាំងមូល លើវិស័យគមនាគមន៍សាធារណៈ សន្តិសុខសាធារណៈ ការព្យាករណ៍អាកាសធាតុ ការងារជួយសង្គ្រោះនិងកាត់បន្ថយគ្រោះមហន្តរាយជាដើម ៕