返回

អត្ថបទ

首页

A+ A A-

返回

វេទិកាកំពូលស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ 5G+4K/8K+AI ប្រារព្ធឡើងនៅក្រុងសៀងហៃ

2019-12-07 16:03:34

    អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមិនត្រឹមតែជាស្ថានីយផ្សាយវិទ្យុនិងទូរទស្សន៍មួយប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយថ្មីដែលផលិតនិងចាក់ផ្សាយវីឌីអូដើម(Original)ទំនើបមួយលំដាប់អន្តរជាតិ ។ ថ្លែងក្នុងវេទិកាកំពូលស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ 5G+4K/8K+AI ដែលប្រារព្ធឡើងនៅក្រុងសៀងហៃនៅថ្ងៃទី ៧ ខែធ្នូ លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ការធ្វើសមាហរណកម្មប្រព័ន្ធផ្សាព្វផ្សាយគួរតែជំរុញឱ្យមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដើម្បីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។

    លោកShen Haixiong បានថ្លែងថា ខ្លឹមសារគឺជាអាទិភាព ហើយបច្ចេកវិទ្យាជាមូលដ្ឋាន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់ទុកការបង្កើតបន្ទប់ពិសោធន៍ជាតិដ៏សំខាន់មួយដើម្បីផលិតនិងចាក់ផ្សាយវីឌីអូច្បាស់ UHD ជាកាលានុវត្តភាពមួយ និងសហការយ៉ាងជិតស្និទ្ធជាមួយសកលវិទ្យាល័យគមនាគមន៍ក្រុងសៀងហៃ ដើម្បីបង្កើតប្រព័ន្ធផ្សព្វផ្សាយបែបថ្មីទំនើបមួយលំដាប់អន្តរជាតិដែលមានឥទ្ធិពលនិងវិសាលភាពខ្លាំងក្លា ។