返回

អត្ថបទ

首页

A+ A A-

返回

អ្នកជំនាញខាងសិទ្ធិមនុស្សថ្លែងថា សហរដ្ឋអាមេរិកយកលេសលើបញ្ហា “សិទ្ធិមនុស្ស”ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន

2019-12-08 16:17:14

ពេលថ្មី​ៗកន្លង​ទៅនេះ​ មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​សិទ្ធិមនុស្ស​របស់ចិន​បាន​រៀបចំ​សិក្ខាសាលា​អ្នកជំនាញ​អំពីការដែល​សភាអាមេរិក​អនុម័តលើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​គោលនយោបាយ​សិទ្ធិមនុស្ស​វេអ៊ូអឺឆ្នាំ​២០១៩ ​។ អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស​របស់ចិន​ដែល​ចូលរួម​សិក្ខាសាលា​បាន​លាតត្រដាង​ការពិតថា​ សេចក្តី​ព្រាងច្បាប់​របស់​ភាគីអាមេរិក​មិន​អើពើនឹង​ការអភិវឌ្ឍ​និងសមិទ្ធផល​នៃភូមិភាគ​ស៊ីនជាំង​ប្រទេសចិន​ ហើយ​បង្កើត​ការយល់ដឹង​ចំពោះ​ភូមិភាគ​ស៊ីនជាំង​ដោយ​គ្រាន់តែ​តាមរយៈ​ការសង្ស័យ​និង​ការគិតស្រមៃ​ប៉ុណ្ណោះ ​។ វាគឺជា​ការយកលេស​លើបញ្ហា​ សិទ្ធិមនុស្ស​ដើម្បី​ទប់ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេសចិន ។

លោក​ Zhang Yonghe ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សិទ្ធិមនុស្ស​នៃ​សកលវិទ្យាល័យ​នយោបាយ​និង​ច្បាប់ប៉ែក​និរតីចិន​បាន​ថ្លែងថា​ អាច​និយាយ​បានថា ​ភូមិភាគស៊ីនជាំងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួន​ភ្ញៀវ​ទេសចរ​ទៅកម្សាន្ត​នៅ​ភូមិភាគ​ស៊ីនជាំង​កាលលពី​ឆ្នាំ២០១៨​បាន​លើសពី​១រយ​៥០លាន​នាក់​ ។​ ទិន្នន័យ​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ពេញ​លេញថា ​សេចក្តី​ព្រាងច្បាប់របស់​អាមេរិក​បាន​បង្កើត​ការយល់ដឹង​ចំពោះ​ភូមិភាគ​ស៊ីនជាំង​​តាមរយៈ​សង្ស័យ​និង​គិតស្រមៃ ​ការនិយាយ​អំពីភូមិភាគ​ស៊ីនជាំង​របស់​សហរដ្ឋអាមេរិក​គឺខុសឆ្គង​ទាំងស្រុង ។