返回

អត្ថបទ

首页

A+ A A-

返回

លោកDODIK បានផ្ញើលិខិតជូនប្រធានរដ្ឋចិន ដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះការដែលប្រទេសចិនគាំពារអធិបតេយ្យភាពជាតិក្នុងបញ្ហាហុងកុង

2020-06-12 15:33:59

ពេលថ្មីៗកន្លងនេះ លោក Milorad DODIK សមាជិកជនជាតិស៊ែប៊ី នៃគណៈប្រធានបូស្នៀនិងហឺហ្សេហ្គូវីណា បានផ្ញើលិខិតមួយជូនលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដើម្បីបង្ហាញការគាំទ្រយ៉ាងមុតមាំលើការដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការតាក់តែងច្បាប់គាំពារសន្តិសុខជាតិនៅតំបន់ហុងកុង។ លោកបានកោតសរសើរខ្ពស់ចំពោះគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលរដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ជាដរាបមក ។ លោកបានរំលឹកជាថ្មីថា លោកគោរពទាំងស្រុងនូវអធិបតេយ្យភាពជាតិ និងបូរាណភាពទឹកដីរបស់ចិន ថ្កោលទោសប្រទេសមួយចំនួនតូច ដែលមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ លោក DODIK បានបន្ថែមទៀតថា លោករីករាយបន្តចាប់ដៃគ្នាជាមួយលោក ស៊ី ជីនភីង ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃភាគីទាំងពីរអភិវឌ្ឍទៅមុខដោយឥតឈប់ឈរ ក្រោមក្របខណ្ឌរួមគ្នាកសាង “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ”៕