返回

អត្ថបទ

首页

A+ A A-

返回

អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង-ម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ កាត់ផ្តាច់បាតដៃខ្មៅដើម្បីជួយសង្គ្រោះសិស្សានុសិស្ស

2020-06-12 15:53:39

ពេលកន្លងទៅនេះ ក្រុមជ្រុលនិយមហុងកុងបានញុះញង់ឱ្យសិស្សានុសិស្សហុងកុងរួមគ្នាធ្វើកូដកម្មមិនចូលរៀនដើម្បីប្រឆាំងនឹងការតាក់តែងច្បាប់សន្តិសុខជាតិនៅហុងកុង។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង-ម៉ាកាវ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយតបនឹងករណីនេះនៅថ្ងៃទី ១២ ខែមិថុនាថា ការអប់រំនៅហុងកុងចាំបាច់ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវទិសដៅត្រឹមត្រូវនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” យើងត្រូវកាត់ផ្តាច់បាតដៃខ្មៅ ដែលលូកចូលការអប់រំនិងសិស្សានុសិស្ស។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ្នកក្រុងហុងកុងបានយល់ដឹងយ៉ាងច្បាស់ហើយថា រដ្ឋាភិបាលមជ្ឈិមតាក់តែងច្បាប់សន្តិសុខជាតិ គឺដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងសេរីភាពរបស់អ្នកហុងកុងឱ្យបានកាន់តែល្អ។ ក៏ប៉ុន្តែ នៅមានមនុស្សមួយចំនួនបានចាត់ទុកសិស្សានុសិស្សហុងកុងជាឧបករណ៍របស់ខ្លួន ដោយបាននិងកំពុងញុះញង់សិស្សានុសិស្សឱ្យដើរតាមផ្លូវខុស ដែលល្មើសច្បាប់ បំផ្លាញស្រុកកំណើតរបស់ខ្លួន រហូតដល់ប្រឆាំងនឹងប្រទេសជាតិទៀតផង។ ចេតនាបែបនេះគឺអាក្រក់គួរឱ្យស្អប់ខ្ពើមបំផុត! បន្ទាប់ពីហុងកុងផ្ទុះជម្លោះបង្កឡើងដោយការធ្វើវិសោធនកម្មច្បាប់រៀងមក គិតត្រឹមថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ មានមនុស្សចំនួន 8981 នាក់បានប្រព្រឹត្តិខុសច្បាប់ហើយត្រូវចាប់ខ្លួន ក្នុងនោះមានជាង 40% ជាសិស្ស ភាគច្រើនគឺប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ក្នុងនោះជនល្មើសក្មេងបំផុតទើបតែ 11 ឆ្នាំ លើសពីនេះមានយុវជនហុងកុងខ្លះបានវាយអ្នកដទៃរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផង អនាគតដ៏ល្អរបស់ពួកគេត្រូវបំផ្លាញតែក្នុងមួយប៉ប្រិចភ្នែក គួរឱ្យឈឺចាប់ណាស់។ ការអប់រំជាកាតព្វកិច្ចសំខាន់នៃប្រទេសជាតិ សូមជនរួមជាតិហុងកុងទាំងអស់រួមគ្នាការពារស្រុកកំណើតនិងអនាគតរបស់ខ្លួន៕