返回

អត្ថបទ

首页

A+ A A-

返回

កូរ៉េខាងជើងបានថ្លែងថា នឹងអនុវត្តសកម្មភាពជំហានបន្ទាប់ចំពោះកូរ៉េខាងត្បូង

2020-06-14 15:08:49

ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េខាងជើងបានផ្សាយថា លោកស្រី Kim Yo Jong អនុរដ្ឋមន្ត្រីទីមួយ នៃគណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េខាងជើងបានថ្លែងកាលពីថ្ងៃទី ១៣ ខែមិថុនាថា កូរ៉េខាងជើងនឹងអនុវត្តសកម្មភាពជំហានបន្ទាប់ភ្លាមៗចំពើកូរ៉េខាងត្បូង។

លោកស្រី Kim Yo Jong បានអះអាងថា កូរ៉េខាងត្បូងបានបណ្តោយទង្វើផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងពីកូរ៉េខាងជើងទៅកាន់កូរ៉េខាងជើង ថែមទាំងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់មេដឹកនាំកំពូលកូរ៉េខាងជើងទៀតផង ករណីនេះ បានធ្វើឱ្យប្រជាពលរដ្ឋកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំង។ កូរ៉េខាងជើងនឹងប្រព្រឹត្តិសកម្មភាពសងសឹកភ្លាម ប្រទេសទាំងពីរ កូរ៉េខាងជើងនិងខាងត្បូង បានឈានដល់ពេលវេលាកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង។ ការិយាល័យទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនឹងត្រូវលុបចោលជាបន្ទាប់។ សិទ្ធិអនុវត្តសកម្មភាពបន្ទាប់នឹងប្រគល់ទៅឱ្យទីបញ្ជាការអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង យោធាកូរ៉េខាងជើងនឹងអនុវត្តសកម្មភាពជាបន្ត។

មុននេះ កាលពីថ្ងៃទី ៥ ខែមិថុនា កូរ៉េខាងជើងបានថ្លែងថាបិទការិយាល័យទំនាក់ទំនងរវាងកូរ៉េខាងជើងនិងខាងត្បូង ឈានចូលថ្ងៃទី ៩ មិថុនា បានបន្ថែមទៀតថា កាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងទាំងស្រុងរវាងគ្នា៕